កម្ពុជា ចាប់បញ្ជូនជនជាតិវៀតណាម ២២នាក់ ទៅប្រទេសខ្លួនវិញ ពីបទស្នាក់នៅខុសច្បាប់

កម្ពុជា ចាប់បញ្ជូនជនជាតិវៀតណាម ២២នាក់ ទៅប្រទេសខ្លួនវិញ ពីបទស្នាក់នៅខុសច្បាប់

បាវិត៖កម្ពុជា ចាប់បញ្ជូនជនជាតិវៀតណាម ២២នាក់ ទៅប្រទេសខ្លួនវិញក្រោយរកឃើញថាអ្នកទាំងនោះស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាល ខេត្តស្វាយរៀង និងសហការី បានបញ្ជូនជនជាតិវៀតណាម ចំនួន២២នាក់ ស្រី០៤នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។

បញ្ជាក់ផងដែរថា ជនជាតិវៀតណាមទាំង២២នាក់នេះ ត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម។