ស្ដេចទើស ម៉ៃ សុគន្ធ ពោលក្អួតឈាមក្រោយឃើញវិក័យបត្រ ម្ចាស់ឡានព្រូសដែលតាប៊ុយបុក

ភ្នំពេញ៖ រឿងរាវក្ដៅៗ ដែលមិនទាន់បាត់ចំហាយ ករណីគ្រោះថ្នាក់ចរាចររវាងឡានទំនើបរបស់លោក តាប៊ុយ និងរថយន្តព្រូសមួយ បានក្លាយជាប្រធានបទក្ដៅគគុកសម្រាប់អ្នកលេងបណ្ដាញសង្គម។

ដោយឡែក លោក ម៉ៃ សុគន្ធ ក៏មិនបាននៅស្ងៀមដែរ ដោយសារតែលោកចង់បន្តកិត្តនាមជា មហាទើសផងនោះ ក៏បានបញ្ចេញមតិខ្លះៗ ធ្វើអោយមហាជនចាប់អារម្មណ៍ច្រើនផងដែរ លោកបាននិយាយថា «និយាយតាមត្រង់មិនមែនជាអ្នកសិល្បៈនិយាយកាន់ជើងអ្នកសិល្បៈទេក៏មិនគាំទ្រ វីជេ តាប៊ុយ ស្រវឹងបុកឡានបុកគេទេ តែវិក័យប័ត្រមួយនេះ មើលហើយក្អួតឈាមមិនដូរអាគុយ២០២០ បូកABSមួយឈុតទៀតទៅ ហើយតំលៃតោនទៀតសោត

៥០០ដុល្លារហួសហេតុ ប្រាប់បានអ្នកដែលមិនមានឡានPrius០៥ជិះ ទើបគេជឿឡាននេះ បើអោយខ្ញុំ១០០០ដុល្លារ ខ្ញុំធ្វើមិនបានដូចដើមទេ ខ្ញុំអោយយកស្បែកជើងវាយក្បាលខ្ញុំ ១០០០ដុល្លារ សល់ផង សុំបទវិក័យប័ត្រចុកឈាមសូមអានមាត្រាច្បាប់ផងណា ពិន័យមេចខ្លះ ហាមមកជេរផ្តេសផ្តាសប្រាប់អោយហើយ៤០០,០០០រៀល គឺ ១០០ដុល្លារ រថយន្តធុនស្រាល៨០០,០០០រៀល គឺ ២០០ដុល្លារ រថយន្តធុនធ្ងន់សូមចូលទស្សនារូបភាពខាងក្រោម៖